ឥណ្ឌូណេស៊ីចង់ធ្វើជាម្ចាស់ផ្ទះ World Cup 2034 ជាមួយអូស្ត្រាលី ម៉ាឡេស៊ី និងសិង្ហបុរី

Auf dieser Bühne spielen Wii U, 3DS, Wii und DS die Hauptrollen!
Antworten
srey ny
Beiträge: 25
Registriert: Fr 22. Sep 2023, 13:33

ឥណ្ឌូណេស៊ីចង់ធ្វើជាម្ចាស់ផ្ទះ World Cup 2034 ជាមួយអូស្ត្រាលី ម៉ាឡេស៊ី និងសិង្ហបុរី

Beitrag von srey ny »

Bild

ថ្មីៗនេះប្រធានសហព័ន្ធកីទ្បាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir បានប្រាប់ឱ្យដឹងថា ខ្លួនកំពុងពិភាក្សាជាមួយអូស្ត្រាលីអំពីការដេញថ្លៃរួមគ្នា ដើម្បីធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣៤ ជាមួយម៉ាឡេស៊ី និងសិង្ហបុរី។
ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានអញ្ជើញសមាគមសមាជិកមកពីអាស៊ី និងអូសេអានី ចូលរួមដេញថ្លៃយកសិទ្ធិរៀបចំធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣៤ កាលពីចុងសប្តាហ៍មុន។ យ៉ាង​ណា ការដេញថ្លៃនេះ មានសុពលភាពត្រឹមថ្ងៃទី៣១ ខែតុលា ខាងមុខនេះ..។
ប្រធាន PSSI លោក Erick Thohir បានអះអាងថា៖«នៅពេលខ្ញុំបានទស្សនាកិច្ចនៅក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ខ្ញុំចាប់អារម្មណ៍ក្នុងការចូលរួមដេញថ្លៃរួមគ្នាជាមួយពួកគេ និងអូស្ត្រាលីផងដែរ»។
ទោះជាយ៉ាងណា ប្រធានសមាគមបាល់ទាត់នៃប្រទេសម៉ាឡេស៊ី លោក Hamidin Amin កាលពីថ្ងៃពុធ បានបដិសេធចំពោះរឿងនេះ ដោយលើកទ្បើងថា៖«យើង[ម៉ាឡេស៊ី]មិនធ្លាប់បានសន្ទនាណាមួយអំពីការធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣៤ ទ្បើយ ពីព្រោះយើងគ្មានបំណងលើរឿងនេះដែរ»។
គួរជម្រាបថា ប្រទេសអារ៉ាប៊ីសាអូឌីត ដែលស្ថិតនៅក្នុងតំបន់អាស៊ី ក៏បានប្រកាសពីបំណងរបស់ខ្លួនក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣៤។
អានពត៌មានប្រចាំថ្ងៃ
Antworten